លូកា 12:54 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថាជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សទៀតថា៖“កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច អ្នករាល់គ្នានិយាយភ្លាមថា: ‘រកភ្លៀងហើយ’ ហើយក៏កើតឡើងដូច្នោះមែន។ Khmer Christian Bible រួចព្រះអង្គក៏បានមានបន្ទូលទៅបណ្ដាជនដែរថា៖ «ពេលណាអ្នករាល់គ្នាឃើញពពកពូនឡើងនៅទិសខាងលិច អ្នករាល់គ្នាក៏និយាយភ្លាមថា ជិតភ្លៀងហើយ នោះក៏កើតឡើងដូច្នោះមែន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់មហាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា "មេឃចង់ភ្លៀងហើយ" ហើយក៏មានភ្លៀងមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលទៅបណ្តាមនុស្សដែរថា កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា ចង់ភ្លៀងហើយ រួចក៏មានដូច្នោះមែន អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ |