ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 3:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ប្រោស​សាសន៍​យូដា​ឲ្យ​សុចរិត មក​ពី​គេ​មាន​ជំនឿ ហើយ​ក៏​ប្រោស​សាសន៍​ដទៃ​ឲ្យ​សុចរិត ដោយ​គេ​មាន​ជំនឿ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពីព្រោះ​ព្រះ​ជា​ព្រះ​តែមួយអង្គគត់​។ ព្រះអង្គ​នឹង​រាប់​អ្នកដែលទទួលពិធីកាត់ស្បែក​ជាសុចរិត​ដោយសារតែ​ជំនឿ ហើយក៏​រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ជាសុចរិត​ដោយសារតែ​ជំនឿ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​ទេ​ ព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែក​ និង​អ្នក​មិន‍​កាត់ស្បែក​ជា​សុចរិត​ដោយសារ​ជំនឿ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​នឹង​រាប់​អ្នក​កាត់​ស្បែក​ជា​សុចរិត ដោយ​សារ​ជំនឿ និង​អ្នក​មិន​កាត់​ស្បែក ដោយ​សារ​ជំនឿ​ដូច​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ ដែល​នឹង​រាប់​ទាំង​ពួក​កាត់​ស្បែក ថា​ជា​សុចរិត ដោយ‌សារ​តែ​គេ​មាន​សេចក្ដី​ជំនឿ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ផង ដោយ​គេ​មាន​សេចក្ដី​ជំនឿ​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

មាន​អុលឡោះ​តែ​មួយ​ប៉ុណ្ណោះ ដែល​រាប់​សាសន៍​យូដា​ឲ្យ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ ហើយ​ក៏​រាប់​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត ដោយ​គេ​មាន​ជំនឿ​ដែរ។

សូមមើលជំពូក



រ៉ូម 3:30
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​មនុស្ស​មិន​កាត់​ស្បែក​កាន់​តាម​បទ​បញ្ជា​របស់​ក្រឹត្យ‌វិន័យ ព្រះ‌ជា‌ម្ចាស់​ក៏​ចាត់​ទុក​គេ​ដូច​ជា​បាន​កាត់​ស្បែក​ដែរ!។


ជន​ដែល​មិន​កាត់​ស្បែក​ផ្នែក​ខាង​រូប​កាយ តែ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ គេ​មុខ​ជា​ដាក់​ទោស​អ្នក​មិន​ខាន ព្រោះ​អ្នក​មាន​វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ ហើយ​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​អ្នក​បែរ​ជា​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ។


ព្រះ‌ជា‌ម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ត​ឲ្យ​សុចរិត គឺ​ព្រះអង្គ​ធ្វើ​ដូច្នេះ​ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ


ដ្បិត​យើង​យល់​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។


ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ព្រះ‌គុណ ព្រះ‌បន្ទូល​សន្យា​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​លោក​អប្រាហាំ​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​លោក​អប្រាហាំ ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ


តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភមង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ​ក៏​អាច​ទទួល​បាន​ដែរ? យើង​ទើប​នឹង​និយាយ​ថា «ព្រះអង្គ​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​លោក»។


ប៉ុន្តែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្តរា‌គមន៍​ឡើយ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ មាន​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។


ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បងប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះគ្រិស្ត‌យេស៊ូ។


ក្នុង​គម្ពីរ​មាន​គ្រោង​ទុក​ជា​មុន​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​សុចរិត ដោយ‌សារ​ជំនឿ ហើយ​លោក​អប្រាហាំ​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»។


ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។


ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯ‌ណោះ ទើប​សំខាន់។


អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។


ដ្បិត​យើង​ឯ‌ណេះ​វិញ​ទេ​ដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​ព្រះ‌វិញ្ញាណ យើង​អួត‌អាង​លើ​ព្រះ‌គ្រិស្ត*​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។


ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រិស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។