រ៉ូម 3:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ» ។ ព្រះគម្ពីរខ្មែរសាកល ពួកគេមិនបានស្គាល់ផ្លូវនៃសន្តិភាព ឡើយ។ Khmer Christian Bible ហើយគេមិនស្គាល់ផ្លូវនៃសេចក្ដីសុខសាន្តទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនបានស្គាល់ផ្លូវសុខសាន្តទេ »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ អាល់គីតាប គេមិនស្គាល់ផ្លូវទៅកាន់សន្ដិភាពទេ» ។ |
អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក សេចក្ដីសុខសាន្តទេ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច អ្នកដែលដើរតាមផ្លូវរបស់អ្នក នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។
រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។
និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។
ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើងដែរ។