រ៉ូម 15:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលណាខ្ញុំទៅស្រុកអេស្ប៉ាញ។ ខ្ញុំសង្ឃឹមថានឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ត ស្នាក់នៅជាមួយបងប្អូនបន្តិចមក។ ព្រះគម្ពីរខ្មែរសាកល ពោលគឺ កាលណាខ្ញុំធ្វើដំណើរទៅអេស្ប៉ាញ ខ្ញុំសង្ឃឹមនឹងជួបអ្នករាល់គ្នានៅតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំពីទីនោះទៅមុខទៀត ក្រោយពីអ្នករាល់គ្នាបានធ្វើឲ្យខ្ញុំសប្បាយចិត្តបន្តិចសិន។ Khmer Christian Bible ហើយពេលណាខ្ញុំធ្វើដំណើរទៅស្រុកអេស្បាញ ខ្ញុំសង្ឃឹមថា នឹងជួបអ្នករាល់គ្នានៅពេលធ្វើដំណើរកាត់តាមនោះ ដើម្បីឲ្យអ្នករាល់គ្នាជួយខ្ញុំបន្តដំណើរពីស្រុកនោះទៀត បន្ទាប់ពីខ្ញុំបានកម្សាន្ដចិត្ដបន្ដិច ដោយបានស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះខ្ញុំសង្ឃឹមថា ពេលខ្ញុំទៅស្រុកអេស្ប៉ាញ ខ្ញុំនឹងឆៀងចូលមកជួបអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានជួយខ្ញុំបន្តដំណើរទៅមុខទៀត ក្រោយពីខ្ញុំបានសប្បាយចិត្តជាមួយអ្នករាល់គ្នាបន្តិចមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញ នោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នា ដ្បិតខ្ញុំសង្ឃឹមថា នឹងឃើញអ្នករាល់គ្នាតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀត គឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច អាល់គីតាប នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថា នឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ដ ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។ |
ក្រុមជំនុំ*បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។
ក្រោយពីព្រឹត្តិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលឲ្យសម្រេចចិត្តទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះ ខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។
គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។
ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។
បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកយូដាទៀត។
បងប្អូនទាំងនោះបានផ្ដល់សក្ខីភាពនៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង