នគរនានានៅលើផែនដីអើយ ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរប្រគំភ្លេងថ្វាយព្រះអង្គ។ - សម្រាក
រ៉ូម 15:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ ជាមួយប្រជារាស្ត្ររបស់ព្រះអង្គទៅ!» ។ ព្រះគម្ពីរខ្មែរសាកល មានសេចក្ដីចែងទុកទៀតថា:“សាសន៍ដទៃអើយ ចូរអរសប្បាយជាមួយប្រជារាស្ត្ររបស់ព្រះអង្គចុះ!”។ Khmer Christian Bible ហើយមានសេចក្ដីមួយទៀតចែងទុកថា៖ «ពួកសាសន៍ដទៃអើយ! ចូរអរសប្បាយជាមួយប្រជារាស្ដ្ររបស់ព្រះអង្គចុះ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសេចក្តីមួយចែងទៀតថា៖ «ពួកសាសន៍ដទៃអើយ ចូរអរសប្បាយជាមួយប្រជារាស្ត្ររបស់ព្រះអង្គចុះ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានសេចក្ដី១ទៀតថា «ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់» អាល់គីតាប មានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ ជាមួយប្រជារាស្ដ្ររបស់ទ្រង់ទៅ!» ។ |
នគរនានានៅលើផែនដីអើយ ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរប្រគំភ្លេងថ្វាយព្រះអង្គ។ - សម្រាក
ព្រះអម្ចាស់គ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ!
អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិត ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ រួមជាមួយក្រុងនេះដែរ។
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់ព្រះអម្ចាស់! ដ្បិតព្រះអង្គសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គដាក់ទោសបច្ចាមិត្ត។ ព្រះអង្គធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ព្រះអង្គរួចផុតពីសៅហ្មង”»។