សូមឲ្យតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ ក្លាយទៅជាអន្ទាក់នាំពួកគេឲ្យវិនាស!
រ៉ូម 11:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើឲ្យគេកោងខ្នង រហូតតទៅ» ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹតមើលមិនឃើញ សូមឲ្យខ្នងរបស់ពួកគេកោងជារៀងរហូត”។ Khmer Christian Bible សូមឲ្យភ្នែករបស់ពួកគេងងឹតមើលមិនឃើញ ហើយឲ្យខ្នងរបស់ពួកគេកោងរហូត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យភ្នែកគេត្រូវងងឹត មើលមិនឃើញ ហើយឲ្យខ្នងគេកោង រហូតទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យភ្នែកគេត្រូវងងឹត មិនឲ្យឃើញឡើយ ហើយឲ្យខ្នងគេត្រូវបង្កោងជានិច្ចផង»។ អាល់គីតាប សូមឲ្យភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើឲ្យគេកោងខ្នង រហូតតទៅ»។ |
សូមឲ្យតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ ក្លាយទៅជាអន្ទាក់នាំពួកគេឲ្យវិនាស!
សូមឲ្យភ្នែករបស់គេត្រឡប់ ទៅជាងងឹតមើលអ្វីលែងឃើញ ហើយសូមឲ្យគេកោងខ្នងរហូតតទៅ!
យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវ អ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ-ក ដ្បិតយើងបានហៅ តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ តែអ្នករាល់គ្នាមិនស្ដាប់ទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបានប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។
គង្វាលពាលមុខជាត្រូវវេទនាពុំខាន! ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។ សូមឲ្យដាវកាប់បំបាក់ដៃ និងចាក់ចំភ្នែកស្ដាំរបស់គេ! សូមឲ្យដៃរបស់គេស្វិតប្រើការលែងបាន ហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។
ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេក៏បែរទៅជាងងឹតសូន្យសុងដែរ។
ដូចមានចែងទុកមកថា: «ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យគេមានវិញ្ញាណ ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់សព្វថ្ងៃនេះ» ។
គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ព្រោះគេមិនស្គាល់ព្រះអង្គ ហើយមានចិត្តរឹងរូសទៀតផង។
អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។
ដ្បិតព្រះជាម្ចាស់ពុំបានយោគយល់ដល់ពួកទេវតា*ដែលប្រព្រឹត្តអំពើបាបទេ ព្រះអង្គបានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំឃាំងនៅទីនោះ រង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។
ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះ គួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុកឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!។
រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។