ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។
យ៉ូអែល 3:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាបានលក់ប្រជាជនស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ទៅឲ្យជនជាតិក្រិក ដើម្បីយកពួកគេចេញឆ្ងាយពីទឹកដីរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានលក់ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមឲ្យពួកសាសន៍ក្រិក ដើម្បីយកគេចេញទៅឆ្ងាយពីព្រំដែនរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានលក់ពួកកូនចៅយូដា នឹងកូនចៅក្រុងយេរូសាឡិម ឲ្យដល់ពួកសាសន៍ក្រេក ឲ្យគេបាននាំយកទៅឯទីឆ្ងាយពីដែនស្រុករបស់ខ្លួន អាល់គីតាប អ្នករាល់គ្នាបានលក់ប្រជាជនស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ទៅឲ្យជនជាតិក្រិក ដើម្បីយកពួកគេចេញឆ្ងាយពីទឹកដីរបស់ខ្លួន។ |
ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។
ពួកគេយកប្រជារាស្ត្ររបស់យើង ទៅចាប់ឆ្នោតចែកគ្នា ពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យា ពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅឲ្យប្រជាជនស្រុកយូដា ហើយប្រជាជនយូដានឹងលក់ពួកគេ ទៅឲ្យអ្នកស្រុកសេបា ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ ក្រុងស៊ីយ៉ូនអើយ យើងនឹងចាត់កូនចៅរបស់អ្នក ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។
គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នកទៅឲ្យសាសន៍ដទៃ នៅចំពោះមុខអ្នក រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំពួកគេវិលត្រឡប់មកវិញ រហូតដល់ផ្សាភ្នែក តែពុំបានសម្រេចដូចប្រាថ្នាឡើយ។
ព្រះអម្ចាស់នឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសាទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។