ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 2:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចម្បាំង ដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។ សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។ ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ តម្រៀប​គ្នា​ចូល​ប្រយុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​កញ្ឆល​ឮ​សន្ធឹកដូច​រទេះ​ចម្បាំង​នៅ​លើ​កំពូល​ភ្នំ គឺ​ដូច​សន្ធឹក​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​ប្រុង‌ប្រៀប​នឹង​ចូល​ច្បាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចំបាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្តាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​តំរៀប​គ្នា​ប្រុង​ចូល​ច្បាំង

សូមមើលជំពូក

អាល់គីតាប

សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចំបាំង ដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។ សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។ ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ តំរៀប​គ្នា​ចូល​ប្រយុទ្ធ។

សូមមើលជំពូក



យ៉ូអែល 2:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូប និង​មាន​សម្រែក​គួរ​ឲ្យ​ញាប់‌ញ័រ?


ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ចេញ​ទៅ​គ្រប់​កន្លែង ក្នុង​ស្រុក​អេស៊ីប ដើម្បី​ប្រមូល​ជញ្ជ្រាំង​មក​ប្រើ​ជំនួស​ចំបើង។


ពេល​នោះ ព្រះ‌អម្ចាស់​នឹង​បន្លឺ​ព្រះ​សូរសៀង ប្រកប​ដោយ​តេជ‌បារមី ព្រះអង្គ​នឹង​បង្ហាញ​ព្រះ‌ចេស្ដា និង​ព្រះ‌ពិរោធ​របស់​ព្រះអង្គ តាម​រយៈ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ តាម​រយៈ​ព្យុះ​សង្ឃរា ដែល​ធ្វើ​ឲ្យ​ភ្លៀង និង​ព្រឹល​ដែល​បង្អុរ​ចុះ​មក។


ហេតុ​នេះ ពួក​គេ​នឹង​រលួយ​ទាំង​ឫស ផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដី ដូច​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ស្បូវ ឬ​ដូច​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដ្បិត​ពួក​គេ​បោះ​បង់​ចោល​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ហើយ​មាក់​ងាយ​ព្រះ‌បន្ទូល​របស់ ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។


ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​បាប៊ី‌ឡូន!


លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​ស្រូវ វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។


វា​មាន​គ្រឿង​ក្រោះ​ដូច​អាវ‌ក្រោះ​ធ្វើ​ពី​ដែក។ ពេល​វា​ហើរ ស្នូរ​ស្លាប​របស់​វា​លាន់​ឮ​សន្ធឹក ដូច​រទេះ​ទឹម​ដោយ​សេះ​ជា​ច្រើន​បោល​ទៅ​ធ្វើ​សឹក​សង្គ្រាម។