រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។
យ៉ូហាន 6:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសិស្ស*ទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ ហ្វូងមនុស្សដែលនៅត្រើយម្ខាងដដែលនោះបានដឹងថា គ្មានទូកតូចផ្សេងនៅទីនោះឡើយ លើកលែងតែទូកតូចមួយប៉ុណ្ណោះ ហើយដឹងថាព្រះយេស៊ូវមិនបានយាងចូលក្នុងទូកនោះជាមួយពួកសិស្សរបស់ព្រះអង្គទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ។ Khmer Christian Bible នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយម្ខាងនៃបឹងបានដឹងថា នៅទីនោះគ្មានទូកផ្សេងទេ ក្រៅពីទូកមួយនោះ ហើយមានតែពួកសិស្សប៉ុណ្ណោះដែលចេញទៅ រីឯព្រះយេស៊ូវិញ មិនបានទៅជាមួយពួកសិស្សទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា មានទូកតែមួយគត់ ដែលពួកសិស្សព្រះអង្គបានជិះ ហើយមិនឃើញព្រះយេស៊ូវជិះទូកជាមួយពួកសិស្សទេ គឺមានតែពួកសិស្សប៉ុណ្ណោះ ដែលបានចេញទូកទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ អាល់គីតាប ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាអ៊ីសាពុំបានចុះទូកជាមួយពួកសិស្សទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ |
រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។
រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។
មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។