Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នៅ​ថ្ងៃ​បន្ទាប់ បណ្តា​ជន​ដែល​នៅ​ត្រើយ​សមុទ្រ​ម្ខាង បាន​ឃើញ​ថា មាន​ទូក​តែ​មួយ​គត់ ដែល​ពួក​សិស្ស​ព្រះ‌អង្គ​បាន​ជិះ ហើយ​មិន​ឃើញ​ព្រះ‌យេស៊ូវ​ជិះ​ទូក​ជា​មួយ​ពួក​សិស្ស​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ ដែល​បាន​ចេញ​ទូក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 នៅ​ថ្ងៃបន្ទាប់ ហ្វូងមនុស្ស​ដែល​នៅ​ត្រើយម្ខាង​ដដែល​នោះ​បាន​ដឹង​ថា គ្មាន​ទូកតូច​ផ្សេង​នៅ​ទីនោះ​ឡើយ លើកលែងតែ​ទូកតូច​មួយ​ប៉ុណ្ណោះ ហើយ​ដឹង​ថា​ព្រះយេស៊ូវ​មិន​បាន​យាង​ចូល​ក្នុង​ទូក​នោះ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ទេ គឺ​ពួក​សិស្ស​បាន​ចេញទៅ​តែគ្នាគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 នៅ​ថ្ងៃ​បន្ទាប់​ បណ្តាជន​ដែល​នៅ​ត្រើយ​ម្ខាង​នៃ​បឹង​បាន​ដឹង​ថា​ នៅ​ទី​នោះ​គ្មាន​ទូក​ផ្សេង​ទេ​ ក្រៅពី​ទូក​មួយ​នោះ​ ហើយ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​ចេញ​ទៅ​ រីឯ​ព្រះយេស៊ូ​វិញ​ មិន​បាន​ទៅ​ជាមួយ​ពួក​សិស្ស​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដា‌ជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​ព្រះ‌យេស៊ូ​ពុំ​បាន​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស*​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ស្អែក​ឡើង កាល​ហ្វូង​មនុស្ស ដែល​នៅ​ត្រើយ​សមុទ្រ​ម្ខាង បាន​ឃើញ​ថា នៅ​ទី​នោះ​គ្មាន​ទូក​ណា​ទៀត ក្រៅ​ពី​ទូក​១ ដែល​ពួក​សិស្ស​ទ្រង់​បាន​ជិះ ហើយ​ថា ព្រះ‌យេស៊ូវ​មិន​បាន​ជិះ​ទូក​នោះ ទៅ​ជា​មួយ​នឹង​ពួក​សិស្ស​ទេ គឺ​ពួក​សិស្ស​បាន​ចេញ​ទៅ​តែ​គ្នា​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដា‌ជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​អ៊ីសា​ពុំ​បាន​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លាម​នោះ ព្រះ‌អង្គ​បញ្ជា​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន តែ​ព្រះ‌អង្គ​នៅ​ប្រាប់​បណ្តា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។


រំពេច​នោះ ព្រះ‌អង្គ​បង្ខំ​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ក្រុង​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឲ្យ​បណ្ដាជន​វិល​ត្រឡប់​ទៅ​វិញ។


មាន​បណ្តា​ជន​ជា​ច្រើន​តាម​ព្រះ‌អង្គ​ទៅ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់ ដែល​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម