ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផា
យ៉ូហាន 18:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស*ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតទៅតាមព្រះយេស៊ូវ។ សិស្សម្នាក់នោះជាអ្នកដែលមហាបូជាចារ្យស្គាល់ ដូច្នេះគាត់ក៏ចូលទៅក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យជាមួយព្រះយេស៊ូវ Khmer Christian Bible លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតបានដើរតាមព្រះយេស៊ូវ។ ដោយសារសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ បានជាគាត់អាចចូលជាមួយព្រះយេស៊ូវ ទៅក្នុងទីលានសម្តេចសង្ឃបាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស៊ីម៉ូន-ពេត្រុស នឹងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ អាល់គីតាប លោកស៊ីម៉ូនពេត្រុសដើរតាមអ៊ីសាជាមួយសិស្សម្នាក់ទៀត មូស្ទីស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយអ៊ីសា ទៅទីធ្លាខាងក្នុងដំណាក់របស់មូស្ទី។ |
ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផា
លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ*។
ពួកគេចាប់ព្រះយេស៊ូ បណ្ដើរនាំចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ។
បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផា ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន ។