យ៉ូហាន 18:15 - អាល់គីតាប15 លោកស៊ីម៉ូនពេត្រុសដើរតាមអ៊ីសាជាមួយសិស្សម្នាក់ទៀត មូស្ទីស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយអ៊ីសា ទៅទីធ្លាខាងក្នុងដំណាក់របស់មូស្ទី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ពេលនោះ ស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតទៅតាមព្រះយេស៊ូវ។ សិស្សម្នាក់នោះជាអ្នកដែលមហាបូជាចារ្យស្គាល់ ដូច្នេះគាត់ក៏ចូលទៅក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យជាមួយព្រះយេស៊ូវ សូមមើលជំពូកKhmer Christian Bible15 លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតបានដើរតាមព្រះយេស៊ូវ។ ដោយសារសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ បានជាគាត់អាចចូលជាមួយព្រះយេស៊ូវ ទៅក្នុងទីលានសម្តេចសង្ឃបាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស*ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ឯស៊ីម៉ូន-ពេត្រុស នឹងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ សូមមើលជំពូក |