ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើអ្នកណាដឹងព្រះអង្គគង់នៅឯណា ត្រូវប្រាប់ពួកគេ ដើម្បីឲ្យគេចាប់ព្រះអង្គ។
យ៉ូហាន 11:56 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេរកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារ*ថា៖ «អ្នកគិតដូចម្ដេច? លោកមិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ ព្រះគម្ពីរខ្មែរសាកល ពួកគេរកព្រះយេស៊ូវ ហើយពេលឈរនៅក្នុងព្រះវិហារ ពួកគេក៏និយាយគ្នាទៅវិញទៅមកថា៖ “អ្នករាល់គ្នាគិតដូចម្ដេច? លោកពិតជាមិនមកពិធីបុណ្យនេះទេដឹង?”។ Khmer Christian Bible ដូច្នេះពួកគេក៏តាមរកព្រះយេស៊ូ ហើយពេលពួកគេឈរនៅក្នុងព្រះវិហារ ក៏និយាយគ្នាថា៖ «តើអ្នកគិតដូចម្តេច? តើអ្នកនោះមិនមកចូលរួមបុណ្យនេះទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេកំពុងឈរនៅក្នុងព្រះវិហារ គេសួររកព្រះយេស៊ូវថា៖ «តើអ្នកគិតដូចម្តេច? លោកមិនមកចូលរួមពិធីបុណ្យនេះទេឬ?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះកំពុងតែឈរនៅក្នុងព្រះវិហារ សួរគ្នារកព្រះយេស៊ូវថា លោកនោះមិនមកឯបុណ្យនេះទេឬអី តើគិតដូចម្តេច អាល់គីតាប គេរកអ៊ីសា ហើយនិយាយគ្នាទៅវិញទៅមកក្នុងម៉ាស្ជិទថា៖ «អ្នកគិតដូចម្ដេច? គាត់មិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ |
ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើអ្នកណាដឹងព្រះអង្គគង់នៅឯណា ត្រូវប្រាប់ពួកគេ ដើម្បីឲ្យគេចាប់ព្រះអង្គ។