ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 11:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ឲ្យ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​សម្តែង​សិរី‌រុងរឿង​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូលថា​៖“ជំងឺ​នេះ​មិន​ដល់​សេចក្ដីស្លាប់​ទេ គឺ​សម្រាប់​សិរីរុងរឿង​របស់​ព្រះ​វិញ ដើម្បីឲ្យ​ព្រះបុត្រារបស់ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ការនេះ”។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ដូច្នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ជំងឺ​នេះ​មិន​ដល់​ស្លាប់​ទេ​ គឺ​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់វិញ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ដោយសារ​ជំងឺ​នេះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សម្រាប់​ជាសិរី​ល្អ​ដល់​ព្រះ ដើម្បី​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដោយ​សារ​ជំងឺ​នេះ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ទ្រង់​បាន​ឮ​ដូច្នេះ នោះ​ក៏​មាន​បន្ទូល​ថា ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្តិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដោយ‌សារ​ជំងឺ​នេះ​ឯង

សូមមើលជំពូក

អាល់គីតាប

កាល​អ៊ីសា​ជ្រាប​ដំណឹង​នេះ គាត់​មាន​ប្រសាសន៍​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រម​ទាំង​ឲ្យ​បុត្រា​របស់​ទ្រង់​សំដែង​សិរី‌រុង‌រឿង​វិញ»។

សូមមើលជំពូក



យ៉ូហាន 11:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?»។


ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ ទោះ​បី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ក៏​សុំ​ជឿ​ទៅ​លើ​កិច្ចការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ដឹង ហើយ​រឹត​តែ​ដឹង​ទៀត​ថា ព្រះ‌បិតា​ស្ថិត​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះ‌បិតា»។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់»។


ព្រះ‌បិតា​អើយ សម្តែង​សិរី‌រុងរឿង ​ព្រះ‌នាម​របស់​ព្រះអង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សម្តែង​សិរី‌រុងរឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​ជា​ថ្មី​ទៀត»។


កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ​មេឃ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​ឡើង ដើម្បី​ឲ្យ​បុត្រ​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ដែរ។


អ្វីៗ​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ទូលបង្គំ ហើយ​អ្វីៗ​ជា​របស់​ទូលបង្គំ​ក៏​ជា​របស់​ព្រះអង្គ​ដែរ។ ទូលបង្គំ​សម្តែង​សិរី‌រុងរឿង​ក្នុង​អ្នក​ទាំង​នោះ។


ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​ឲ្យ​មាន​សិរី‌រុងរឿង​នៅ​ជិត​ព្រះអង្គ គឺ​សិរី‌រុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។


នេះ​ជា​ទី​សម្គាល់​ដំបូង​បង្អស់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​ព្រះអង្គ។


ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​ព្រះ‌បុត្រា ដូច​គេ​គោរព​ព្រះ‌បិតា។ អ្នក​ណា​មិន​គោរព​ព្រះ‌បុត្រា​ទេ អ្នក​នោះ​ក៏​មិន​គោរព​ព្រះ‌បិតា ដែល​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​នោះ​ដែរ។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។


ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ហៅ​បុរស​ដែល​ខ្វាក់​ពី​មុន​នោះ មក​សួរ​ជា​លើក​ទី​ពីរ។ គេ​ពោល​ទៅ​គាត់​ថា៖ «ត្រូវ​និយាយ​ការ​ពិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់! យើង​ដឹង​ថា អ្នក​នោះ​ពិត​ជា​មនុស្ស​បាប​មែន!»។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គាត់​ខ្វាក់ មិន​មែន​មក​ពី​បាប​របស់​ឪពុក​ម្ដាយ​គាត់ ឬ​បាប​របស់​គាត់​ទេ គាត់​ខ្វាក់​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បង្ហាញ​កិច្ចការ​របស់​ព្រះអង្គ​នៅ​ក្នុង​គាត់។


ដូច្នេះ ខ្ញុំ​សូម​សួរ​ថា សាសន៍​យូដា​ដែល​ជំពប់​ដួល តើ​គេ​ត្រូវ​ដួល​រហូត​ឬ? ទេ គេ​មិន​ដួល​រហូត​ទេ! គឺ​កំហុស​របស់​ពួក​គេ​បាន​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ការ​សង្គ្រោះ ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ច្រណែន។


ហើយ​បងប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ត សម្រាប់​លើក​តម្កើង​សិរី‌រុងរឿង និង​កោត​សរសើរ​ព្រះ‌ជាម្ចាស់។


ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះអង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រិស្ត​ក្នុង​រូប​កាយ​ខ្ញុំ។


តាម​រយៈ​ព្រះ‌គ្រិស្ត បងប្អូន​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុងរឿង​មក​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់។


បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។


ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បងប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រិស្ត* នោះ​បងប្អូន​មាន​សុភមង្គល*​ហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុងរឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​លើ​បងប្អូន។