យ៉ូហាន 1:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ត*ទេ»។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏សារភាព ហើយមិនបដិសេធឡើយ គឺសារភាពថា៖ “ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ”។ Khmer Christian Bible គឺគាត់បានប្រកាសដោយមិនបដិសេធ គឺប្រកាសថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺលោកប្រាប់តាមត្រង់ ឥតលាក់លៀមអ្វីឡើយ គឺលោកប្រកាសប្រាប់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ អាល់គីតាប យ៉ះយ៉ាប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺគាត់បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាអាល់ម៉ាហ្សៀសទេ»។ |
ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា: “ខ្ញុំនេះមិនមែនជាអ្នកដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង”។