ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចងសម្ពន្ធមេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធមេត្រីនេះ ដោយសច្ចាថានឹងអនុវត្តតាម។
យ៉ូស្វេ 9:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹក សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឥឡូវនេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! អ្នករាល់គ្នានឹងមិនដែលរួចផុតពីការធ្វើជាបាវបម្រើឡើយ គឺជាអ្នកកាប់ឧស និងដងទឹកសម្រាប់ដំណាក់នៃព្រះរបស់ខ្ញុំជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះឯងរាល់គ្នាត្រូវបណ្តាសាឥឡូវ ពួកឯងរាល់គ្នានឹងមិនដែលរួចពីការជាបាវបំរើឡើយ គឺត្រូវកាប់ឧស ហើយរែកទឹកសំរាប់ដំណាក់ព្រះនៃអញជានិច្ច អាល់គីតាប ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្តាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹកសម្រាប់ដំណាក់នៃអុលឡោះជាម្ចាស់របស់ខ្ញុំ»។ |
ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចងសម្ពន្ធមេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធមេត្រីនេះ ដោយសច្ចាថានឹងអនុវត្តតាម។
អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹក សម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។
នៅថ្ងៃនោះ លោកយ៉ូស្វេបានប្រើពួកគេឲ្យពុះអុស ដងទឹក សម្រាប់សហគមន៍ និងសម្រាប់អាសនៈរបស់ព្រះអម្ចាស់។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលព្រះអង្គជ្រើសរើស។