ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ កងទ័ពអេស៊ីបនាំគ្នារត់ទៅយ៉ាងស្ងៀមស្ងាត់ ដូចពស់ដែលកំពុងលូន។ សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
យ៉ូស្វេ 9:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹក សម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមេដឹកនាំពោលទៅគេទៀតថា៖ «ទុកឲ្យគេរស់នៅចុះ»។ ដូច្នេះ ពួកគេក៏ត្រឡប់ជាអ្នកកាប់ឧស និងជាអ្នកដងទឹកឲ្យក្រុមជំនុំទាំងមូល ដូចជាពួកមេដឹកនាំបានសម្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកអ្នកដែលជាកំពូលក៏និយាយទៀតថា ចូរឲ្យគេរស់នៅចុះ ដូច្នេះគេក៏ត្រឡប់ជាអ្នកកាប់ឱស ហើយរែកទឹក ដល់ពួកជំនុំទាំងអស់គ្នា ដូចជាពួកអ្នកដែលជាកំពូលបានប្រាប់ហើយ។ អាល់គីតាប អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹកសម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។ |
ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ កងទ័ពអេស៊ីបនាំគ្នារត់ទៅយ៉ាងស្ងៀមស្ងាត់ ដូចពស់ដែលកំពុងលូន។ សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុសរហូតដល់អ្នករែកទឹក។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចងសម្ពន្ធមេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធមេត្រីនេះ ដោយសច្ចាថានឹងអនុវត្តតាម។
ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹម ទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។
លោកយ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតឲ្យពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រាអែលបានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។
យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ នឹងនាំឲ្យខ្លួនយើងមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។
ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹក សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ»។
នៅថ្ងៃនោះ លោកយ៉ូស្វេបានប្រើពួកគេឲ្យពុះអុស ដងទឹក សម្រាប់សហគមន៍ និងសម្រាប់អាសនៈរបស់ព្រះអម្ចាស់។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលព្រះអង្គជ្រើសរើស។