ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ
យ៉ូស្វេ 5:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះសុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្តែ ប្រជាជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោស្ថានពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជនទាំងអស់ដែលចេញមក សុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្ដែ ប្រជាជនទាំងប៉ុន្មានដែលកើតតាមផ្លូវនៅទីរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីព្ទ មិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតប្រុសៗទាំងអស់ដែលចេញមក គេបានកាត់ស្បែកគ្រប់គ្នាហើយ តែពួកទាំងប៉ុន្មានដែលកើតតាមផ្លូវ នៅទីរហោស្ថាន ក្រោយដែលបានចេញពីស្រុកអេស៊ីព្ទមក នោះមិនទាន់បានកាត់ស្បែកនៅឡើយ អាល់គីតាប អ្នកទាំងនោះសុទ្ធតែបានទទួលពិធីខតាន់គ្រប់ៗគ្នា ប៉ុន្តែ ប្រជាជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោស្ថានពុំទាន់បានទទួលពិធីខតាន់នៅឡើយទេ។ |
ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ
ប្រសិនបើមនុស្សមិនកាត់ស្បែកកាន់តាមបទបញ្ជារបស់ក្រឹត្យវិន័យ ព្រះជាម្ចាស់ក៏ចាត់ទុកគេដូចជាបានកាត់ស្បែកដែរ!។
ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្តិតាមបទបញ្ជា*របស់ព្រះជាម្ចាស់វិញទេដែលសំខាន់។
ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ មិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
ការកាត់ស្បែក ឬមិនកាត់ស្បែក មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះ ទើបសំខាន់។
រីឯមូលហេតុដែលនាំឲ្យលោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យពួកគេនោះ មានដូចតទៅ: ប្រជាជនទាំងមូលដែលបានចាកចេញពីស្រុកអេស៊ីប គឺប្រុសៗទាំងប៉ុន្មានដែលជាអ្នកចម្បាំងបានស្លាប់តាមវាលរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីប។
ជនជាតិអ៊ីស្រាអែលធ្វើដំណើរនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែអ្នកចម្បាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្ដាប់បង្គាប់ព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅពួកគេយ៉ាងដាច់អហង្ការថា មិនឲ្យពួកគេឃើញស្រុកដែលព្រះអង្គសន្យាជាមួយបុព្វបុរស ថានឹងប្រទានមកឲ្យយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ ។