ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 21:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឲ្យ​កូន​ចៅ​លោក​អើរ៉ុន​នៃ​អំបូរ​លោក​កេហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឲ្យ​ពូជ​អំបូរ​កេហាត់ ក្នុង​ពួក​លេវី ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ដ្បិត​ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​សំរាប់​ពួក​គ្រួ​កេហាត់​ជា​កូន​អើរ៉ុន ក្នុង​ពួក​កូន​ចៅ​លេវី ដ្បិត​គេ​ចាប់​ឆ្នោត​បាន​លេខ​១

សូមមើលជំពូក

អាល់គីតាប

ឲ្យ​កូន​ចៅ​ហារូន​នៃ​អំបូរ​លោក​កេហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក



យ៉ូស្វេ 21:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ : អំបូរ​កេ‌ហាត់ ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ទទួល​ចំណែក​មុន​គេ ដោយ​ការ​ចាប់​ឆ្នោត។


កូន​របស់​កេហាត់​មាន​អាំរ៉ាម យីតសារ ហេ‌ប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាម‌សិប​បី​ឆ្នាំ។


កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។


លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូ‌ស៊ាល។


«ក្នុង​ចំណោម​កូន​ចៅ​លេវី ត្រូវ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​កេហាត់ ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ


ពួក​គេ​ទទួល​បាន​ក្រុង​គារ‌យ៉ាត-‌អើបា​ពោល​គឺ​ក្រុង​ហេប្រូន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។ លោក​អើបា ជា​បុព្វបុរស​របស់​ជន‌ជាតិ​អា‌ណាក់។


គេ​បាន​ចាប់​ឆ្នោត​សម្រាប់​អំបូរ​នានា​នៃ​កូន​ចៅ​កេហាត់។ ក្នុង​ចំណោម​ពួក​លេវី​ទាំង​នោះ កូន​ចៅ​របស់​បូជា‌ចារ្យ​អើរ៉ុន​ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។


កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ