ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
យ៉ូស្វេ 19:49 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលជនជាតិអ៊ីស្រាអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនលោកយ៉ូស្វេ ជាកូនរបស់លោកនូន ទុកជាមត៌កដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានបែងចែកទឹកដីនៅស្រុកនោះដល់គ្នាជាមត៌ករួចហើយ ពួកកូនចៅអ៊ីស្រាអែលក៏ប្រគល់មត៌កមួយចំណែក នៅកណ្ដាលពួកគេដល់លោកយ៉ូស្វេ ជាកូនលោកនុន ទុកជាមត៌ក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានចែកស្រុកជាមរដកដល់គ្នា តាមព្រំប្រទល់រួចហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ឲ្យមរដកដល់យ៉ូស្វេជាកូននុន នៅជាកណ្តាលស្រុកគេដែរ អាល់គីតាប កាលជនជាតិអ៊ីស្រអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនយ៉ូស្វេ ជាកូនរបស់លោកនូនទុកជាមត៌កដែរ។ |
ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅនៅទីនោះ។
គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។