កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
យ៉ូស្វេ 19:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតលើកទីប្រាំត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នោតទីប្រាំត្រូវចំលើកុលសម្ព័ន្ធនៃពួកកូនចៅអេស៊ើរ តាមពូជអំបូររបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់ឆ្នោតទី៥ឲ្យពូជអំបូរពួកកូនចៅអេស៊ើរតាមគ្រួគេ អាល់គីតាប ឆ្នោតលើកទីប្រាំ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។ |
កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរស្ថិតនៅជាប់នឹងទឹកដីដាន់ ចាប់ពីខាងកើតទៅខាងលិច។
ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។
កុលសម្ព័ន្ធអេស៊ើរមិនបានបណ្ដេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។
កុលសម្ព័ន្ធនានា នៅស្រុកកាឡាដ ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ មិនបានមកជួយទេ កុលសម្ព័ន្ធដាន់នៅសម្ងំនៅលើនាវា កុលសម្ព័ន្ធអេស៊ើរក៏នៅសម្ងំតាមឆ្នេរសមុទ្រ ជិតកំពង់ផែដែរ។