ព្រមទាំងអំបូរនានានៅក្រុងគៀរយ៉ាត-យារីម គឺពួកយេធើ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះគឺពួកសូរ៉ាត និងអែសថោស។
យ៉ូស្វេ 15:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯក្រុងទាំងឡាយដែលស្ថិតនៅតាមតំបន់វាលទំនាប មាន: អែសថោល សូរ៉ាស់ អាសណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯតំបន់វាលទំនាបមាន ក្រុងអែសថោល សូរ៉ាស់ អាសណា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខាងស្រុកទំនាប នោះមានក្រុងអែសថោល១ សូរ៉ាស់១ អាសណា១ អាល់គីតាប រីឯក្រុងទាំងឡាយដែលស្ថិតនៅតាមតំបន់វាលទំនាប មាន: អែសថោល សូរ៉ាស់ អាសណា |
ព្រមទាំងអំបូរនានានៅក្រុងគៀរយ៉ាត-យារីម គឺពួកយេធើ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះគឺពួកសូរ៉ាត និងអែសថោស។
សូរ៉ាស់ អាយ៉ាឡូន និងហេប្រូន។ ក្រុងទាំងនោះសុទ្ធតែជាក្រុងរបស់ស្រុកយូដា និងបេនយ៉ាមីន។
ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះ មកជាមួយដែរ។
ល្បាអូត ស៊ីលហ៊ីម អាយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់បានចាប់ផ្ដើមធ្វើសកម្មភាពក្នុងជីវិតលោក ពេលលោកស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ាស់ និងអែសថោល។
បងប្អូន និងគ្រួសារលោកទាំងអស់ក៏នាំគ្នាទៅយកសាកសពលោក មកបញ្ចុះក្នុងផ្នូររបស់លោកម៉ាណូអា ជាឪពុក ដែលស្ថិតនៅត្រង់ចន្លោះសូហារ និងអេសថោល។ លោកសាំសុនបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។