ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 15:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រហូត​ទៅ​ដល់​ខាង​ត្បូង​ផ្លូវ​ដែល​ឆ្លង​កាត់​ច្រក​ភ្នំ​អាក្រា‌ប៊ីម និង​វាល​រហោ‌ស្ថាន​ស៊ីន ហើយ​ឡើង​ទៅ​ដល់​ខាង​ត្បូង​ស្រុក​កាដេស-‌បារនា រួច​បន្ត​ទៅ​ដល់​ហេត‌ស្រូន ឡើង​ទៅ​ដល់​អាដា និង​បត់​ទៅ​ការកា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ឡើង​តាម​ជ្រលង​ភ្នំ​អាក្រា‌ប៊ីម​ទៅ​ដល់​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា តម្រង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅដល់​អាដារ រួច​បត់​មក​ដល់​ការកា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដំរង់​ទៅ​ខាង​ត្បូង រួច​ឡើង​តាម​ច្រក​ភ្នំ​អាក្រា‌ប៊ីម​ទៅ​តាម​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា ដំរង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅ​ឯ​អាដារ រួច​បត់​មក​ដល់​ការកា

សូមមើលជំពូក

អាល់គីតាប

រហូត​ទៅ​ដល់​ខាង​ត្បូង​ផ្លូវ​ដែល​ឆ្លង​កាត់​ច្រក​ភ្នំ​អាក្រា‌ប៊ីម និង​វាល​រហោ‌ស្ថាន​ស៊ីន ហើយ​ឡើង​ទៅ​ដល់​ខាង​ត្បូង​ស្រុក​កាដេស-បារនា រួច​បន្ត​ទៅ​ដល់​ហេត‌ស្រូន ឡើង​ទៅ​ដល់​អាដា និង​បត់​ទៅ​ការកា។

សូមមើលជំពូក



យ៉ូស្វេ 15:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។


សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ អ្នក​ស្រី​ម៉ារាម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។


ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះ នៅ​ពេល​ខ្ញុំ​ចាត់​ពួក​គេ ពី​កាដេស-‌បារនា​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​ដែរ។


បន្ទាប់​មក ព្រំ‌ដែន​របស់​អ្នក​រាល់​គ្នា​បត់​ទៅ​ខាង​ត្បូង​ផ្លូវ​ឡើង​ទៅ​អេក្រា‌ប៊ីម ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ស៊ីន ទៅ​ដល់​ខាង​ត្បូង​កាដេស-‌បារនា។ បន្ទាប់​មក ព្រំ‌ដែន​នេះ​កាត់​តាម​ហាសារ-‌អាដា និង​អាស‌ម៉ូន។


ព្រំ‌ប្រទល់​ខាង​ត្បូង​នេះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោ‌ស្ថាន​ណេកិប


ទឹក​ដី​នោះ​លាត​សន្ធឹង​បន្ត​ទៅ​ទៀត ចាប់​ពី​អាស‌ម៉ូន​រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​កុល‌សម្ព័ន្ធ​យូដា។


រីឯ​ដែន​ដី​របស់​ជន‌ជាតិ​អាម៉ូរី​នោះ​លាត​សន្ធឹង​ពី​ច្រក​ភ្នំ​អាក្រា‌ប៊ីម គឺ​ចាប់​តាំង​ពី​ផ្ទាំង​ថ្ម​សិលា​ឡើង​ទៅ។