គឺនៅក្រោយពេលលោកមានជ័យជម្នះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។
យ៉ូស្វេ 13:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពោលគឺអាណាចក្រទាំងមូលរបស់ព្រះបាទអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ លោកម៉ូសេបានវាយយកទឹកដីពីស្ដេចទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនគររបស់ព្រះបាទអុក នៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី (ជាម្នាក់ក្នុងចំណោមអ្នកដែលសល់ពីសាសន៍រេផែម) ដ្បិតលោកម៉ូសេបានវាយបណ្តេញពួកទាំងនោះចេញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនគររបស់អុកនៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី (ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម) ដ្បិតម៉ូសេបានវាយ បណ្តេញពួកទាំងនោះចេញ អាល់គីតាប ពោលគឺអាណាចក្រទាំងមូលរបស់ស្តេចអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយនាក់ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ ម៉ូសាបានវាយយកទឹកដីពីស្តេចទាំងនោះ។ |
គឺនៅក្រោយពេលលោកមានជ័យជម្នះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។
រីឯស្ដេចមួយទៀត គឺព្រះបាទអុក ជាស្ដេចស្រុកបាសាន និងជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ស្ដេចគង់នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។
ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលពុំបានបណ្ដេញជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកេស៊ួរី និងជនជាតិម៉ាកាធី រស់នៅជាមួយជនជាតិអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។
ពាក់កណ្ដាលស្រុកកាឡាដ ក្រុងអាសថារ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ព្រះបាទអុក នៅស្រុកបាសាន។ លោកម៉ូសេបានប្រគល់ទឹកដីទាំងនោះ ឲ្យពូជអំបូរពាក់កណ្ដាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។