រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក ជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតឲ្យនរណាម្នាក់សោះឡើយ
យ៉ូស្វេ 11:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាសោរចោលដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលប្រហារអស់អ្នកដែលនៅក្នុងក្រុងនោះដោយមុខដាវ ហើយបំផ្លាញគេទាំងស្រុង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ ហើយក៏បានយកភ្លើងដុតទីក្រុងហាសោរនោះចោលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ៊ីស្រាអែលក៏កាប់ពួកអ្នកដែលនៅក្នុងក្រុងនោះ ដោយមុខដាវ ព្រមទាំងបំផ្លាញគេអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ ហើយដុតទីក្រុងហាសោរនោះចោលដែរ អាល់គីតាប កងទ័ពអ៊ីស្រអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ជូនផ្តាច់ដល់អុលឡោះឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាសោរចោលដែរ។ |
រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក ជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតឲ្យនរណាម្នាក់សោះឡើយ
ប៉ុន្តែ ពួកយើងបានរឹបអូសយកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុង»។
ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។
លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិប តំបន់វាលទំនាប និងតំបន់ជម្រាលភ្នំ ព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។
ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។
ចំណែកឯទីក្រុងវិញ ពួកគេដុតចោលជាមួយអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ លើកលែងតែមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬដែក ដែលគេដាក់បញ្ចូលក្នុងសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។