ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។
យ៉ូប 41:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច ក្រពើ ហើយយកខ្សែទៅចងអណ្ដាត របស់វាបានឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងនឹងស្ទូចចាប់ក្រពើ បាន ឬយកខ្សែទៅចងអណ្ដាតវាបានឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងនឹងស្ទូចចាប់ក្រពើបាន ឬនឹងយកខ្សែទៅចងអណ្តាតវាបានឬទេ អាល់គីតាប តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច ក្រពើ ហើយយកខ្សែទៅចងអណ្ដាត របស់វាបានឬ? |
ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។
សូមឲ្យយប់នោះត្រូវបណ្ដាសា របស់គ្រូនក្ខត្តឫក្ស និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ!
គ្មាននរណាអាចចាប់វាបាន ក្នុងពេលដែលវាកំពុងតែបើកភ្នែក ហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះ របស់វាបានដែរ។
នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ ហើយនាគដែលព្រះអង្គបង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។
ព្រះអង្គបានវាយកម្ទេចក្បាលស្ដេចក្រពើ ហើយបោះវាទៅឲ្យសត្វនានា នៅវាលរហោស្ថានស៊ីជាអាហារ។
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងប្រើព្រះខ័នដ៏ធំ ហើយមុត និងប្រកបដោយមហិទ្ធិឫទ្ធិ ដើម្បីដាក់ទោសអារក្សទឹក គឺពស់ដ៏កំសាក ហើយមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វនាគដ៏សម្បើមដែលស្ថិតនៅក្នុងសមុទ្រ ។