Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះអង្គ​បាន​វាយ​កម្ទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​នានា នៅ​វាល​រហោ‌ស្ថាន​ស៊ី​ជា​អាហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 គឺ​ព្រះអង្គ​ហើយ ដែល​វាយកម្ទេច​ក្បាល​របស់​សត្វ​ឡេវីអាថាន ហើយ​ប្រទាន​វា​ជា​អាហារ​ដល់​សត្វ និងមនុស្ស​ដែលរស់នៅទីរហោស្ថាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​បាន​កិនកម្ទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​ព្រះ‌អង្គ​ប្រទាន​សាច់វា​ដល់​សត្វ​នានា ដែល​រស់​នៅ​ទីរហោ​ស្ថាន​ជា​អាហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទ្រង់​បាន​កិន​កំទេច​ក្បាល​របស់​ក្រពើ ព្រម​ទាំង​ប្រទាន​សាច់​វា​ទុក​ជា​អាហារ ដល់​ពួក​មនុស្ស​ដែល​នៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ទ្រង់​បាន​វាយ​កំទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​នានា នៅ​វាល​រហោ‌ស្ថាន​ស៊ី​ជា​អាហារ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសា របស់​គ្រូ​នក្ខត្ត‌ឫក្ស និង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ!


ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច ។


នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សាក‌សព​ជន‌ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។


នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ប្រើ​ព្រះ‌ខ័ន​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិ‌ឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ព្រះអង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សម្បើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ។


សូម​បងប្អូន​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការពារ​ពួក​គេ​បាន​ទេ។ ព្រះ‌អម្ចាស់​គង់​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។


ទេវតា​នោះ​បាន​ចាប់​នាគ​មក​ចង​ទុក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ នាគ​នោះ​ជា​ពស់​ពី​បុរាណ ជា​មារ* និង​ជា​សាតាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម