ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្ស នៅលើផែនដី ឬសម្តែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
យ៉ូប 38:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រយោជន៍នឹងចម្អែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យ ស្មៅពន្លកដុះឡើងនោះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង នឹងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ អាល់គីតាប ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង? |
ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្ស នៅលើផែនដី ឬសម្តែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
ពីស្ថានដ៏ខ្ពស់ ព្រះអង្គបានស្រោចស្រព ភ្នំទាំងឡាយ ហើយព្រះអង្គប្រទានឲ្យផែនដី មានទឹកយ៉ាងបរិបូណ៌។
ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់ជាចំណីសត្វ ព្រះអង្គក៏ធ្វើឲ្យដំណាំដុះឡើង សម្រាប់មនុស្សលោក ដើម្បីឲ្យគេមានអាហារបរិភោគ
ព្រះអង្គបានធ្វើឲ្យវាលរហោស្ថានប្រែទៅជាបឹង ធ្វើឲ្យដីហួតហែងប្រែទៅជាប្រភពទឹក
ព្រះអង្គធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ ព្រះអង្គរៀបចំឲ្យមាន ភ្លៀងធ្លាក់មកលើផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ
រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌ ហើយនៅតាមភ្នំនានា ក៏មានពោរពេញទៅដោយអំណរដែរ។