ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 38:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅ និង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នោះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅ និង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ

សូមមើលជំពូក



យ៉ូប 38:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​ព្រះអង្គ​កំណត់​ច្បាប់​មួយ សម្រាប់​ទឹក​ភ្លៀង ព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរ និង​ផ្គរ​រួច​ស្រេច​ហើយ


ព្រះអង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នា ជា​ចំហាយ និង​ទឹក​ភ្លៀង។


ធ្វើ​ដូច្នេះ ដើម្បី​ព្រះអង្គ​ដាក់​ទោស​មនុស្ស នៅ​លើ​ផែនដី ឬ​សម្តែង ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។


តើ​នរណា​បើក​ផ្លូវ​ឲ្យ​ទឹក​ភ្លៀង ហើយ​កំណត់​ផ្លូវ​ឲ្យ​ផ្លេក​បន្ទោរ និង​ផ្គរ‌លាន់


ព្រះអង្គ​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​មក​លើ​ផែនដី និង​ប្រទាន​ឲ្យ​មាន​ទឹក​ស្រោច​ស្រព​ស្រែ​ចម្ការ។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹង ធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក


ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ ហើយ​ព្រះអង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ ឲ្យ​បក់​បោក​មក​ដែរ។


រីឯ​នៅ​វាល​រហោ‌ស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌ ហើយ​នៅ​តាម​ភ្នំ​នានា ក៏​មាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ​ដែរ។


ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។


ក្នុង​ចំណោម​ព្រះ​ដ៏​ឥត​បាន​ការ​របស់ ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​អាច​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​បាន​ទេ! សូម្បី​តែ​មេឃ​ផ្ទាល់ ក៏​មិន​អាច​បង្អុរ​ភ្លៀង​ចុះ​មក​បាន​ដែរ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​បង្អុរ​ភ្លៀង​បាន យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ ត្បិត​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មក​ពី​ព្រះអង្គ។