ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
យ៉ូប 38:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ អាល់គីតាប បំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ? |
ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្ត ព្រះអង្គផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាច ក្នុងពេលតែមួយយប់។
ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យ ជនទុគ៌តជានិច្ច។
ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។
តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។
សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ ហាលេលូយ៉ា!
លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះអម្ចាស់ធ្វើឲ្យពួកគេលិចលង់នៅកណ្ដាលសមុទ្រ។