មុខខ្ញុំឡើងខ្មៅ តែមិនមែនដោយសារកម្ដៅថ្ងៃទេ ខ្ញុំក្រោកឈរនៅទីប្រជុំជន ស្រែកហៅគេឲ្យជួយ។
យ៉ូប 30:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិណរបស់ខ្ញុំលេងបានតែបទទំនួញ សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាស៊ុងខ្ញុំ បានត្រឡប់ជាសេចក្ដីសោកសៅ ហើយខ្លុយខ្ញុំទៅជាសំឡេង នៃពួកអ្នកដែលយំទួញវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាស៊ុងខ្ញុំបានត្រឡប់ជាសេចក្ដីសោកសៅ ហើយខ្លុយខ្ញុំបានទៅជាសំឡេងនៃពួកអ្នកដែលយំទួញវិញ។ អាល់គីតាប ពិណរបស់ខ្ញុំលេងបានតែបទទំនួញ សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។ |
មុខខ្ញុំឡើងខ្មៅ តែមិនមែនដោយសារកម្ដៅថ្ងៃទេ ខ្ញុំក្រោកឈរនៅទីប្រជុំជន ស្រែកហៅគេឲ្យជួយ។
ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ គឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសម្រាក តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សា សម្រាប់ខ្ញុំទៅវិញ។
នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល បានហៅអ្នករាល់គ្នាឲ្យយំសោកសង្រេង កោរសក់ និងស្លៀកបាវកាន់ទុក្ខ
អំណរបានចាកចេញបាត់ពីចិត្តយើងខ្ញុំ យើងខ្ញុំនាំគ្នាកាន់ទុក្ខជំនួសការរាំរែក
បន្ទាប់មក ព្រះមហាក្សត្រយាងចូលរាជវាំងវិញ ទ្រង់យាងចូលក្រឡាបន្ទំ ដោយមិនព្រមសោយអ្វីឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកស្នំចូលមកជិតដែរ។ យប់នោះ ទ្រង់ផ្ទំមិនលក់ទាល់តែសោះ។
យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ក្លាយទៅជាបទទំនួញ។ យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំងកោរសក់ផង។ យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។