ដានីយ៉ែល 6:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 បន្ទាប់មក ព្រះមហាក្សត្រយាងចូលរាជវាំងវិញ ទ្រង់យាងចូលក្រឡាបន្ទំ ដោយមិនព្រមសោយអ្វីឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកស្នំចូលមកជិតដែរ។ យប់នោះ ទ្រង់ផ្ទំមិនលក់ទាល់តែសោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 បន្ទាប់មក ស្ដេចយាងត្រឡប់ទៅឯរាជវាំងរបស់ទ្រង់វិញ ហើយទ្រង់ចំណាយពេលពេញមួយយប់ដោយអត់ព្រះស្ងោយ ក៏មិនឲ្យនាំការកម្សាន្តមកនៅចំពោះទ្រង់ដែរ រីឯការផ្ទំលក់ក៏ចាកចេញពីទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 បន្ទាប់មក ស្ដេចយាងទៅឯរាជវាំងវិញ ឥតសោយអ្វីនៅយប់នោះឡើយ ក៏មិនមានតន្ត្រីប្រគំថ្វាយដែរ ស្ដេចផ្ទំមិនលក់ទាល់តែសោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រួចទ្រង់វិលទៅឯព្រះរាជវាំងវិញ ក៏អត់ព្រះស្ងោយអស់១យប់នោះ ពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេ ឯទ្រង់ក៏ផ្ទំមិនលក់ដែរ។ សូមមើលជំពូកអាល់គីតាប18 បន្ទាប់មក ស្តេចចូលរាជវាំងវិញ គាត់ចូលបន្ទប់សម្រាន្ត ដោយមិនព្រមពិសាអ្វីឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកស្នំចូលមកជិតដែរ។ យប់នោះ គាត់សម្រាន្តមិនលក់ទាល់តែសោះ។ សូមមើលជំពូក |