សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំង ព្រះអាទិត្យ!
យ៉ូប 3:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹត គ្របបាំងវាដែរ! សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុង ខែ និងឆ្នាំឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែង នៅជាមួយថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យរាប់ក្នុងខែនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែង នៅជាមួយនឹងថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យបានរាប់ក្នុងខែនោះដែរ អាល់គីតាប រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹត គ្របបាំងវាដែរ! សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុងខែ និងឆ្នាំឡើយ! |
សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំង ព្រះអាទិត្យ!
សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសម្រែកអរសប្បាយ នៅយប់នោះដែរ!