សេចក្ដីស្លាប់ដកគេចេញពីលំនៅ ដែលជាទីទុកចិត្តរបស់គេ ហើយនាំគេទៅជួបមច្ចុរាជ។
យ៉ូប 27:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ ឬដូចខ្ទមរបស់ឆ្មាំចម្ការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអាក្រក់នោះគេសង់ផ្ទះខ្លួន ដូចជាមេអំបៅ ឬដូចជារោងអ្នកចាំចម្ការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអាក្រក់នោះគេសង់ផ្ទះខ្លួន ដូចជាមេអំបៅ ហើយដូចជាបង្ហាដែលអ្នកចាំយាមធ្វើ អាល់គីតាប ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ ឬដូចខ្ទមរបស់ឆ្មាំចម្ការ។ |
សេចក្ដីស្លាប់ដកគេចេញពីលំនៅ ដែលជាទីទុកចិត្តរបស់គេ ហើយនាំគេទៅជួបមច្ចុរាជ។
គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទម នៅក្នុងចម្ការទំពាំងបាយជូរ ឬដូចខ្ទមនៅចម្ការត្រសក់ ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។
ជីវិតខ្ញុំ ត្រូវឃ្លាតចាកឆ្ងាយពីខ្ញុំទៅ ដូចគង្វាលរើជំរំរបស់គេ ព្រះអម្ចាស់ធ្វើឲ្យជីវិតខ្ញុំត្រូវចប់ នៅពេលល្ងាច ដូចជាងតម្បាញមូរក្រណាត់ ដែលគាត់បានត្បាញហើយនោះដែរ។
ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការ របស់ព្រះអង្គ ព្រះអង្គកម្ទេចព្រះដំណាក់ និងព្រះពន្លារបស់ព្រះអង្គ។ ព្រះអម្ចាស់ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។ ដោយសារព្រះពិរោធរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យស្ដេច និងបូជាចារ្យត្រូវអាម៉ាស់។