ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។
យ៉ូប 27:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដី ហើយសម្លៀកបំពាក់គរដូចភ្នំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសម្លៀកបំពាក់ដូចជាភក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសំលៀកបំពាក់ដូចជាភក់ អាល់គីតាប ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដី ហើយសម្លៀកបំពាក់គរដូចភ្នំ |
ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។
នៅថ្ងៃដដែលនោះ ព្រះចៅអហាស៊ូរុសប្រទានវិមានរបស់លោកហាម៉ាន ជាបច្ចាមិត្តរបស់ជនជាតិយូដា ទៅឲ្យព្រះមហាក្សត្រិយានីអេសធើរ។ ព្រះនាងអេសធើរទូលស្ដេចឲ្យបានជ្រាបថា លោកម៉ាដេកាយត្រូវជាសាច់ញាតិរបស់ព្រះនាង ដូច្នេះ លោកម៉ាដេកាយក៏ចូលមកគាល់ស្ដេច។
ប៉ុន្តែ គេមិនអាចធ្វើជាអ្នកមានតទៅទៀត ទ្រព្យសម្បត្តិរបស់គេមិននៅស្ថិតស្ថេរ គេនឹងមិនចម្រុងចម្រើននៅលើផែនដីឡើយ។
គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបាន ទៅឲ្យម្ចាស់ដើមវិញ ហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រ តទៅមុខទៀត។
សូមយកដុំមាសរបស់លោកទៅបោះចោលក្នុងធូលីដី សូមយកមាសដ៏ល្អបំផុតទៅបោះចោល ក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ
កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត ប្រពន្ធរបស់គេដែលនៅមេម៉ាយ នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។
គេបានត្រឹមតែប្រមូលប៉ុណ្ណោះ តែមនុស្សសុចរិតនឹងប្រើសម្លៀកបំពាក់នោះ ហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។
មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។
ដ្បិតព្រះជាម្ចាស់ប្រទានប្រាជ្ញា ការចេះដឹង និងអំណរ ដល់អ្នកដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯមនុស្សបាបវិញ ព្រះអង្គប្រទានឲ្យគេខ្វល់ខ្វាយ គិតតែពីប្រមូលទ្រព្យសម្បត្តិ ប្រគល់ឲ្យអស់អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កា ប្រមាថមាក់ងាយពួកគេ ដោយពោលថា: អ្នកមុខជាត្រូវវេទនាពុំខាន ព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃ យកមកធ្វើជាទ្រព្យរបស់ខ្លួន! តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត? អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
ប្រជាជននៅផ្សារក្រោមអើយ ចូរនាំគ្នាស្រែកយំទៅ! ដ្បិតអ្នកជំនួញទាំងប៉ុន្មានវិនាសអស់ហើយ ពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរ។
ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំ ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី ហើយមានមាសច្រើន ដូចភក់ដែលគេដើរ ជាន់នៅតាមផ្លូវ។
«កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅលើផែនដី ជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឲ្យសោះ។
ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។