ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ ព្រះអង្គធ្វើឲ្យពួកគេលែងដឹងខុសត្រូវ ដូចមនុស្សស្រវឹងស្រា។
យ៉ូប 18:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពន្លឺនៅក្នុងទីលំនៅរបស់គេនឹងត្រូវងងឹតសូន្យ ចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពន្លឺនៅក្នុងទីលំនៅគេនឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពន្លឺនៅក្នុងទីលំនៅគេនឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ អាល់គីតាប ពន្លឺនៅក្នុងទីលំនៅរបស់គេនឹងត្រូវងងឹតសូន្យ ចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។ |
ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ ព្រះអង្គធ្វើឲ្យពួកគេលែងដឹងខុសត្រូវ ដូចមនុស្សស្រវឹងស្រា។
ប៉ុន្តែ គេមិនអាចធ្វើជាអ្នកមានតទៅទៀត ទ្រព្យសម្បត្តិរបស់គេមិននៅស្ថិតស្ថេរ គេនឹងមិនចម្រុងចម្រើននៅលើផែនដីឡើយ។
សេចក្ដីស្លាប់ដកគេចេញពីលំនៅ ដែលជាទីទុកចិត្តរបស់គេ ហើយនាំគេទៅជួបមច្ចុរាជ។
ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់ តែងតែរលត់ ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេ ព្រះជាម្ចាស់ដាក់ទោសពួកគេ ស្របតាមព្រះពិរោធរបស់ព្រះអង្គ។
នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ ហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំ ឲ្យដើរកាត់ភាពងងឹត។
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំ ហើយព្រះអង្គក៏បំភ្លឺសេចក្ដីងងឹត របស់ទូលបង្គំដែរ។
រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។
នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។
ក្នុងឯងលែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់ឲ្យវង្វេង