យ៉ូប 16:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ ជាច្រើនលើកច្រើនសាមកហើយ។ អស់លោកមកជួយសម្រាលទុក្ខ តែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកម្សាន្តចិត្ត ដែលនាំឲ្យល្វើយវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ អាល់គីតាប «សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ ជាច្រើនលើកច្រើនសាមកហើយ។ អស់លោកមកជួយសំរាលទុក្ខ តែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ! |
ហេតុអ្វីបានជាអស់លោកយកពាក្យសម្ដី ឥតបានការ មកសម្រាលទុក្ខខ្ញុំដូច្នេះ? ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។
បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។
តើគេអាចបរិភោគម្ហូបសាប ដោយមិនបង់អំបិលកើតឬ? តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ទូលបង្គំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ទូលបង្គំសង្ឃឹមថានឹងមានគេអាណិតទូលបង្គំ តែគ្មាននរណាម្នាក់អាណិតសោះ! ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំ តែរកមិនបានឡើយ!
ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលព្រះអង្គបានដាក់ទោសរួចហើយ ពួកគេធ្វើឲ្យអស់អ្នកដែលព្រះអង្គបានវាយ ឲ្យរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។
បងប្អូនទាំងនេះប្រកាសដោយចិត្តស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំឲ្យការពារដំណឹងល្អ។
បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង