កូនចៅរបស់គេទទួលកិត្តិយស គេពុំដឹង កូនចៅរបស់គេបាត់បង់កិត្តិយស ក៏គេមិនឃើញដែរ
យ៉ូប 14:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺគេដឹងតែពីការឈឺចាប់នៅក្នុងរូបកាយ ហើយរងទុក្ខនៅក្នុងចិត្តតែម្នាក់ឯង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដឹងតែឈឺចាប់លើខ្លួនគេ ហើយមានសេចក្ដីទុក្ខព្រួយតែក្នុងចិត្តខ្លួនឯង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដឹងឈឺតែចំពោះខ្លួនគេ ហើយមានសេចក្ដីទុក្ខព្រួយតែចំពោះចិត្តខ្លួនប៉ុណ្ណោះ។ អាល់គីតាប គឺគេដឹងតែពីការឈឺចាប់នៅក្នុងរូបកាយ ហើយរងទុក្ខនៅក្នុងចិត្តតែម្នាក់ឯង»។ |
កូនចៅរបស់គេទទួលកិត្តិយស គេពុំដឹង កូនចៅរបស់គេបាត់បង់កិត្តិយស ក៏គេមិនឃើញដែរ
ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ ដូចព្រះជាម្ចាស់យ៉ាងនេះ អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ?
ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ នោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់
មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។