មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។
យ៉ូប 10:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ថាននោះងងឹតជាងភាពអន្ធការទៅទៀត ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ជាកន្លែងដែលគ្មានរបៀបរៀបរយ ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្ដីស្លាប់ ដែលឥតមានរបៀប ជាកន្លែងដែលមានពន្លឺ ក៏ដូចជាកណ្ដាលអធ្រាត្រ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្ដីស្លាប់ ដែលឥតមានរបៀបអ្វី ជាកន្លែងដែលទាំងពន្លឺ ក៏ដូចជាកណ្តាលអធ្រាត្រដែរ។ អាល់គីតាប ស្ថាននោះងងឹតជាងភាពអន្ធការទៅទៀត ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ជាកន្លែងដែលគ្មានរបៀបរៀបរយ ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។ |
មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។
ក៏ប៉ុន្តែ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំ គឺស្ថានមច្ចុរាជ ខ្ញុំរៀបចំដំណេករបស់ខ្ញុំក្នុងភាពងងឹត។
ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ
សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំង ព្រះអាទិត្យ!
គ្មានភាពងងឹត ឬភាពអន្ធការណា បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត មិនឲ្យព្រះអង្គទតឃើញឡើយ។
តើមាននរណាបង្ហាញឲ្យអ្នកឃើញ ទ្វារស្ថានមច្ចុរាជ ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច ។
មិនគួរណាព្រះអង្គបំបរបង់ចោល យើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវ ព្រមទាំងឲ្យយើងខ្ញុំធ្លាក់ទៅ ក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។
តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គបានឬ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្ដីសុចរិត របស់ព្រះអង្គដូចម្ដេចបាន?
ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំចូលមកអធិស្ឋាន នៅចំពោះព្រះភ័ក្ត្រព្រះអង្គតាំងពីព្រឹក។
ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅស្ថានមនុស្សស្លាប់ដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មុនពេលព្រះអង្គនាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែព្រះអង្គបានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ព្រះអង្គធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា? គឺព្រះដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។
ម្យ៉ាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ”។