ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 10:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បំពាក់​ស្បែក និង​សាច់ ពាស‌ពេញ​រូប​កាយ​ទូលបង្គំ ព្រះអង្គ​បង្កើត​ឆ្អឹង និង​សរសៃ​ឲ្យ​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​បំពាក់​ទូល‌បង្គំ​ដោយ​សាច់ និង​ស្បែក ព្រម​ទាំង​ថ្ពាន់​ទូល‌បង្គំ​ឲ្យ​ជាប់​គ្នា​ដោយ​ឆ្អឹង និង​សរសៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​បំពាក់​ទូលបង្គំ​ដោយ​សាច់នឹង​ស្បែក ព្រម​ទាំង​ថ្ពាន់​ទូលបង្គំ​ឲ្យ​ជាប់​គ្នា​ដោយ​ឆ្អឹងនឹង​សរសៃ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បំពាក់​ស្បែក និង​សាច់ ពាស‌ពេញ​រូប​កាយ​ខ្ញុំ ទ្រង់​បង្កើត​ឆ្អឹង និង​សរសៃ​ឲ្យ​ខ្ញុំ។

សូមមើលជំពូក



យ៉ូប 10:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​សូន​ទូលបង្គំ និង​ឲ្យ​ទូលបង្គំ​ចម្រើន​ធំ​ឡើង ក្នុង​ផ្ទៃ​ម្ដាយ។


ព្រះអង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​ទូលបង្គំ ព្រះអង្គ​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។


ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។


គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​ព្រះ‌កាយ តាម​កម្រិត​សមត្ថ‌ភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​ព្រះ‌កាយ​នោះ​ចម្រើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។