ពេលនោះ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយសម្ដេចអាប់សាឡុមហើយ!»។
យ៉ូប 1:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះគាប់ចួនជាមានម្នាក់នាំដំណឹងមកជម្រាបលោកយ៉ូបថា៖ «កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាប់ចួនជាមានម្នាក់នាំដំណឹងមកជំរាបយ៉ូបថា កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង អាល់គីតាប នោះមានអ្នកបម្រើម្នាក់មកជម្រាបគាត់ថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ |
ពេលនោះ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយសម្ដេចអាប់សាឡុមហើយ!»។
ស្រាប់តែមានជនជាតិសេបា មកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
តើអ្នកអាចយកខ្សែមកចងគោព្រៃ បង្ខំវាឲ្យភ្ជួរស្រែបានឬទេ? តើវាសុខចិត្តអូសរនាស់ឲ្យអ្នក នៅតាមជ្រលងភ្នំឬទេ?
អ្នករត់នាំគ្នារត់បណ្ដាក់គ្នា អ្នកនាំសារក៏នាំដំណឹងតៗគ្នា ដើម្បីទៅទូលស្ដេចស្រុកបាប៊ីឡូនថា: សត្រូវវាយយកបានទីក្រុង ពីជាយម្ខាង ទៅជាយម្ខាងទៀត។
បុរសដែលនាំដំណឹងមកនោះ ជម្រាបលោកថា៖ «ពួកអ៊ីស្រាអែលយើងបានបាក់ទ័ពរត់នៅចំពោះមុខពួកភីលីស្ទីន គឺយើងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ កូនប្រុសទាំងពីររបស់លោក គឺហូបនី និងភីនេហាសក៏ស្លាប់ រីឯហិបរបស់ព្រះជាម្ចាស់ក៏ត្រូវគេដណ្ដើមយកទៅដែរ»។