ប៉ុន្តែ បើព្រះអង្គមិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើព្រះអង្គដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។
យ៉ាកុប 2:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត រូបកាយដែលគ្មានវិញ្ញាណគឺស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់យ៉ាងនោះដែរ៕ Khmer Christian Bible ដូច្នេះ រូបកាយគ្មានវិញ្ញាណស្លាប់ជាយ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ដិក៏ស្លាប់ជាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។ អាល់គីតាប រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្ដអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។ |
ប៉ុន្តែ បើព្រះអង្គមិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើព្រះអង្គដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។
ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេ ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលព្រះជាម្ចាស់ប្រទានឲ្យ ក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។
ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ ដ្បិតជីវិតរបស់គេប្រៀបបាននឹង មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ »។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។
ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ មិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ?
រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!។
ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ!