ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
យេរេមា 9:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱប្រសិនបើក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ច ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសម្លាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសំឡាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ អាល់គីតាប ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។ |
ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
ហេតុនេះហើយបានជាយើងយំ ជាមួយអ្នកស្រុកយ៉ាស៊ើរ ស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។ យើងបង្ហូរទឹកភ្នែកស្រោចស្រព ហេសបូន និងអេឡាលេ ដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំ របស់អ្នករាល់គ្នាវិនាសហិនហោចអស់។
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំរវីរវល់នឹងខ្ញុំអី ទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅ មិនបាច់ខ្វល់ខ្វាយនឹងសម្រាលទុក្ខខ្ញុំ ព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំ ត្រូវអន្តរាយនោះឡើយ
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង ព្រោះហ្វូងចៀមរបស់ព្រះអម្ចាស់ ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
ចូរអ្នកប្រកាសពាក្យនេះថា: “ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើង ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។
ទោះបីយ៉ាងនេះក្ដី យូដា ជាប្អូនដែលផិតក្បត់ មិនបានវិលមករកយើងដោយចិត្តស្មោះឡើយ គឺគេគ្រាន់តែនិយាយប៉ុណ្ណោះ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសម្រែកប្រកាសប្រយុទ្ធ។
«តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន? កូនចៅរបស់អ្នកបានបោះបង់ចោលយើង គេស្បថដោយយកព្រះក្លែងក្លាយធ្វើជាសាក្សី។ យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌ តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញ គឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់ ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
ប្រជាជនរបស់យើងអើយ ចូរស្លៀកបាវ ហើយអង្គុយក្នុងផេះ រួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខ កូនតែមួយគត់ដែលស្លាប់នោះទៅ! ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅ ដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នា ពុំឲ្យដឹងខ្លួនជាមុនឡើយ!
ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ តែគ្មានអ្វីអាចសម្រាលទុក្ខរបស់ខ្ញុំបានទេ
ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់ ស្រណោះយើងទាំងអស់គ្នា សូមឲ្យទឹកភ្នែករបស់យើងទាំងអស់គ្នា ហូរដូចទឹកទន្លេ។
ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។
អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកម្រិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ពួកគេសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស ចាប់ពីពេលគាត់រៀបចំម្សៅ រហូតដល់ពេលដែលម្សៅដោរឡើង។