មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចម្បាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
យេរេមា 51:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ នៅគ្រាខាងមុខ យើងនឹងដាក់ទោសព្រះក្លែងក្លាយ របស់ស្រុកបាប៊ីឡូន ស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់ ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវ ពាសពេញក្នុងទីក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ នឹងមានគ្រាមកដល់ ដែលយើងនឹងសម្រេចទោសដល់អស់ទាំងរូបឆ្លាក់ របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសម្លាប់នោះ នឹងដួលនៅកណ្ដាលវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះមើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោសដល់អស់ទាំងរូបឆ្លាក់របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសំឡាប់នោះ នឹងដួលនៅកណ្តាលវា អាល់គីតាប ហេតុនេះ នៅគ្រាខាងមុខ យើងនឹងដាក់ទោសព្រះក្លែងក្លាយ របស់ស្រុកបាប៊ីឡូន ស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់ ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវ ពាសពេញក្នុងទីក្រុង។ |
មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចម្បាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគេ គឺពួកយុវជនរបស់គេនឹងស្លាប់ដោយមុខដាវ កូនប្រុសកូនស្រីរបស់ពួកគេនឹងស្លាប់ដោយទុរ្ភិក្ស។
អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្ត ពេលពួកគេមកបំផ្លាញអ្នក តើអ្នកថ្លែងដូចម្ដេចទៅ? អ្នកនឹងឈឺចាប់យ៉ាងខ្លាំង ដូចស្ត្រីដែលហៀបនឹងសម្រាលកូន។
យើងនឹងដាក់ទោសព្យាការី បូជាចារ្យ ឬប្រជាជនណាដែលពោលថា “ព្រះអម្ចាស់ព្រមានពួកយើង” យើងក៏ដាក់ទោសក្រុមគ្រួសាររបស់គេដែរ។
លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
ព្រះទាំងនោះឥតបានការអ្វីសោះ ជារបស់គួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស។
យើងនឹងសងទៅក្រុងបាប៊ីឡូន និងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើ ឃោរឃៅដែលគេបានប្រព្រឹត្ត ចំពោះក្រុងស៊ីយ៉ូន ក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន ត្រូវវិនាសអន្តរាយ ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ ជាស្រុកដែលគ្មាននរណារស់នៅ ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
«ហេតុនេះហើយបានជានៅគ្រាខាងមុខ យើងនឹងដាក់ទោសព្រះក្លែងក្លាយ របស់ជនជាតិបាប៊ីឡូន ហើយអ្នករបួសនឹងថ្ងូរពាសពេញក្នុងស្រុកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។