មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
យេរេមា 5:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទះរបស់ពួកគេមានពោរពេញដោយទ្រព្យ ដែលគេប្លន់យកបាន ដូចទ្រុងពេញដោយសត្វស្លាប គឺពួកគេមានអំណាច និងមានទ្រព្យជាច្រើន ដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រុងមានពេញដោយសត្វហើរយ៉ាងណា ផ្ទះគេក៏ពេញដោយការឆបោកយ៉ាងនោះដែរ ដូច្នេះ គេបានត្រឡប់ជាធំ ហើយជាអ្នកមានផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រុងមានពេញដោយសត្វហើរយ៉ាងណា ផ្ទះគេក៏ពេញដោយសេចក្ដីឆបោកយ៉ាងនោះដែរ ដូច្នេះ គេបានត្រឡប់ជាធំ ហើយមានឡើង អាល់គីតាប ផ្ទះរបស់ពួកគេមានពោរពេញដោយទ្រព្យ ដែលគេប្លន់យកបាន ដូចទ្រុងពេញដោយសត្វស្លាប គឺពួកគេមានអំណាច និងមានទ្រព្យជាច្រើន ដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។ |
មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា: “អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ! អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
បពិត្រព្រះអម្ចាស់ ព្រះអង្គសុចរិតពន់ពេកណាស់ ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះអង្គបានទេ។ ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះអង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
ចុះហេតុដូចម្ដេចបានជាប្រជាជន ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង ហើយចេះតែមានចិត្តសាវាដូច្នេះ? ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នា ហើយបោកបញ្ឆោតមិនឈប់ឈរ ពួកគេបដិសេធមិនព្រមទទួលស្គាល់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេប្រាអ៊ីមពោលថា: “ខ្ញុំរកស៊ីមានបាន ខ្ញុំមានធនធាន ដោយសារកម្លាំងញើសរបស់ខ្ញុំទាំងស្រុង គឺខ្ញុំគ្មានធ្វើអ្វីខុសឡើយ”។
អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។
នៅថ្ងៃនោះ យើងនឹងដាក់ទោសអស់អ្នកដែល លោតពីលើក្របទ្វារព្រះវិហារ តាមរបៀប សាសន៍ដទៃ។ យើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្ត អំពើឃោរឃៅ និងកលល្បិច ពាសពេញវិហារនៃព្រះរបស់ខ្លួនដែរ។
លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអារក្ស ជាជម្រករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជម្រករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម