ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។
យេរេមា 48:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់ ដ្បិតយើងធ្វើឲ្យឆ្នាំ ដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នឹងជាប់អន្ទាក់វិញ ដ្បិតយើងនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ដ្បិតអញនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ អាល់គីតាប អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់ ដ្បិតយើងធ្វើឲ្យឆ្នាំ ដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។
រីឯទាហានដែលនៅសេសសល់នាំគ្នារត់ចូលក្នុងក្រុងអាផែក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។ ព្រះបាទបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។
ពេលព្រះអម្ចាស់ដាក់ទោស គឺពេលព្រះអង្គធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា?
មនុស្សម្នានៅលើផែនដីអើយ អ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់ ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន!
អ្នកដែលរត់គេចផុតពីការញ័ររន្ធត់ នឹងធ្លាក់ទៅក្នុងរណ្ដៅ អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។ ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
ព្រះទាំងនោះឥតបានការអ្វីសោះ ជាវត្ថុគួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។
ក្នុងចំណោមពួកគេ គ្មាននៅសេសសល់នរណាម្នាក់សោះ ដ្បិតនៅឆ្នាំដែលយើងដាក់ទោសអ្នកភូមិអាណាថោត យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ពួកគេ»។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនឲ្យទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះ ដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនឲ្យទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេ នៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។
ហេតុនេះហើយបានជាផ្លូវដែលគេដើរ ក្លាយទៅជាផ្លូវរអិល និងងងឹត ពួកគេនឹងជំពប់ជើងដួល ដ្បិតនៅឆ្នាំដែលយើងត្រូវដាក់ទោសពួកគេ យើងនឹងធ្វើឲ្យគ្រោះកាចកើតមានដល់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំង ឲ្យពួកគេ សុទ្ធតែមានសាច់មានឈាមដូចគោបំប៉ន តែទាហានទាំងនោះក៏បកក្រោយដែរ គេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេ ដ្បិតថ្ងៃមហន្តរាយ គឺជាពេលដែលយើងដាក់ទោសពួកគេ បានធ្លាក់មកលើពួកគេហើយ។
អ្នកក្រុងដេដាន់អើយ ចូរនាំគ្នារត់ ចូរចាកចេញពីទីនេះ ចូរនាំគ្នាពួនក្នុងរូងភ្នំទៅ! ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមាន ដល់ពូជពង្សរបស់អេសាវ គឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។
បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន ពេលគេឃើញអ្នក គេចាប់យកភ្លាម ព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។
ចូរសម្លាប់មេទ័ពទាំងអស់នៅស្រុកនោះ ដូចគោដែលគេសម្លាប់នៅទីសត្តឃាត! ពួកគេមុខជាវេទនាពុំខាន ដ្បិតថ្ងៃដែលពួកគេទទួលទារុណកម្ម មកដល់ហើយ។
ព្រះទាំងនោះឥតបានការអ្វីសោះ ជារបស់គួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អ៊ីស្រាអែលត្រូវតែដឹងថា គ្រាដែលព្រះជាម្ចាស់ដាក់ទោស មកដល់ហើយ គឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ ព្យាការីក្លាយទៅជាមនុស្សឡប់សតិ ហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាង ក្លាយទៅជាមនុស្សវង្វេងស្មារតី ព្រោះតែកំហុសដ៏ធ្ងន់ និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។
ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
ក្នុងចំណោមពួកគេ អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ ប៉ុន្តែ ថ្ងៃដែលព្រះអម្ចាស់ដាក់ទោសពួកគេ មកដល់ហើយ គឺថ្ងៃដែលពួកព្យាការី ជាអ្នកយាមល្បាត បានប្រកាសទុក។ ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។