យេរេមា 48:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម៉ូអាប់នឹងត្រូវវិនាស លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ ព្រោះគេបានលើកខ្លួនឡើង ប្រឆាំងនឹងព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ ពីព្រោះគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ទៅ ពីព្រោះគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា អាល់គីតាប ម៉ូអាប់នឹងត្រូវវិនាស លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ ព្រោះគេបានលើកខ្លួនឡើង ប្រឆាំងនឹងអុលឡោះតាអាឡា។ |
ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។
តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែល។
ក្រុងដាម៉ាសជារាជធានី របស់ស្រុកស៊ីរី ស្ដេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ លែងមានឈ្មោះថាប្រជាជនទៀតហើយ។
យើងស្ថិតនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងលុបបំបាត់ប្រជាជាតិនានា ដែលយើងបានកម្ចាត់កម្ចាយអ្នក ឲ្យទៅនៅក្នុងចំណោមពួកគេ តែយើងមិនលុបបំបាត់អ្នកឡើយ។ យើងបានដាក់ទោសអ្នកដោយយុត្តិធម៌ យើងមិនអាចចាត់ទុកអ្នកថាគ្មានទោសទេ»។
ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា “ទៅ! យើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពី ចំណោមប្រជាជាតិទាំងឡាយ!” រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរ អ្នកនឹងត្រូវកម្ទេចឲ្យទៅជាទីស្ងាត់ជ្រងំ ហើយដាវតាមប្រហារអ្នកពីក្រោយ។
អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោងកាចដាក់យើង គឺយើងបានឮផ្ទាល់នឹងត្រចៀក។
ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្ដេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច ។
បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។
មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះជាម្ចាស់ថែមទៀតផង។
វាបានហាមាត់ប្រមាថព្រះជាម្ចាស់ គឺវាប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថព្រះពន្លា*របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ*។