យេរេមា 48:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា “ទៅ! យើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពី ចំណោមប្រជាជាតិទាំងឡាយ!” រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរ អ្នកនឹងត្រូវកម្ទេចឲ្យទៅជាទីស្ងាត់ជ្រងំ ហើយដាវតាមប្រហារអ្នកពីក្រោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សាសន៍ម៉ូអាប់លែងមានកេរ្ត៍ឈ្មោះទៀតហើយ។ នៅក្នុងក្រុងហែសបូន គេបានបង្កើតការអាក្រក់ទាស់នឹងវាថា៖ មក៍ យើងកាត់គេចេញពីសាសន៍ទៅ ឱម៉ាតម៉ែនអើយ អ្នកក៏ដែរ អ្នកនឹងត្រូវចោលស្ងាត់ ដាវនឹងដេញតាមអ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សាសន៍ម៉ូអាប់លែងមានសេចក្ដីអំនួត ពីក្រុងហែសបូនហើយ មានគេបានបង្កើតការអាក្រក់ទាស់នឹងវាថា ចូរមក យើងនឹងកាត់គេចេញ ពីដំណែងជានគរទៅ ហើយឯង ឱម៉ាតម៉ែនអើយ ឯងនឹងត្រូវស្ងៀមនៅដែរ ដាវនឹងដេញតាមឯង សូមមើលជំពូកអាល់គីតាប2 ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា “ទៅ! យើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពី ចំណោមប្រជាជាតិទាំងឡាយ!” រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរ អ្នកនឹងត្រូវកំទេចឲ្យទៅជាទីស្ងាត់ជ្រងំ ហើយដាវតាមប្រហារអ្នកពីក្រោយ។ សូមមើលជំពូក |
អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅ ដ្បិតក្រុងអៃវិនាសសូន្យហើយ! អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាតអើយ ចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុង ដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នា ត្រូវគេចាប់យកទៅជាឈ្លើយ ជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។
កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងស្ថិតនៅជាមួយអ្នក យើងនឹងលុបបំបាត់ប្រជាជាតិនានា ដែលយើងបានកម្ចាត់កម្ចាយអ្នក ឲ្យទៅនៅក្នុងចំណោមពួកគេ តែយើងមិនលុបបំបាត់អ្នកឡើយ។ យើងបានដាក់ទោសអ្នកដោយយុត្តិធម៌ យើងមិនអាចចាត់ទុកអ្នកថា គ្មានទោសបានទេ»។
យើងនឹងធ្វើឲ្យជនជាតិអេឡាំញ័ររន្ធត់ នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខ អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងនាំទុក្ខវេទនាមកលើពួកគេ ដោយកំហឹងដ៏ខ្លាំងក្លារបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងឲ្យដាវទៅតាមប្រហារពួកគេ រហូតទាល់តែប្រល័យជីវិតពួកគេ អស់គ្មានសល់។