ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន ដូចស្ត្រីដែលកំពុងតែសម្រាលកូន។ ពួកគេមើលមុខគ្នាទៅវិញទៅមក ទាំងស្រឡាំងកាំង ហើយមុខរបស់គេ ពោរពេញទៅដោយភាពអាម៉ាស់។
យេរេមា 48:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេវាយយកបានក្រុងកេរីយ៉ូត ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។ នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសម្រាលកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសម្រាលកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសំរាលកូន អាល់គីតាប គេវាយយកបានក្រុងកេរីយ៉ូត ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។ នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសំរាលកូន។ |
ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន ដូចស្ត្រីដែលកំពុងតែសម្រាលកូន។ ពួកគេមើលមុខគ្នាទៅវិញទៅមក ទាំងស្រឡាំងកាំង ហើយមុខរបស់គេ ពោរពេញទៅដោយភាពអាម៉ាស់។
ហេតុនេះហើយបានជាខ្ញុំឈឺចាប់ សព្វសព៌ាង្គកាយ ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសម្រាលកូន។ ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត រកមើលអ្វីមិនឃើញសោះឡើយ។
ចូរស៊ើបសួរ ហើយពិនិត្យមើលចុះ តើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ? ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់ យកដៃឱបពោះរបស់ខ្លួន ដូចស្ត្រីហៀបនឹងសម្រាលកូនដូច្នេះ? ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេស្លេកស្លាំង?
យើងឮសំឡេងថ្ងូរដូចសំឡេងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន ជាសំឡេងឈឺចុកចាប់ដូចស្ត្រីកូនដំបូង គឺសំឡេងថ្ងូររបស់ប្រជាជនក្រុងស៊ីយ៉ូន ដែលលើកដៃប្រណម្យរកគេជួយ ដោយពោលថា “ខ្ញុំវេទនាណាស់! ខ្ញុំមុខជាស្លាប់ក្នុងកណ្ដាប់ដៃពេជ្ឈឃាត!”»។
ព្រះអម្ចាស់មានព្រះបន្ទូលថា នៅថ្ងៃនោះ ស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្ត ក្រុមបូជាចារ្យនឹងតក់ស្លុត ក្រុមព្យាការីនឹងស្រឡាំងកាំង។
សត្រូវមកវាយប្រហារ ដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ា នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិអេដុម នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសម្រាលកូន»។
អ្នកក្រុងដាម៉ាសធ្លាក់ទឹកចិត្ត ហើយបែរក្រោយ ដើម្បីរត់គេចខ្លួន ពួកគេភ័យតក់ស្លុតឈឺចុកចាប់ អន្ទះអន្ទែងដូចស្ត្រីហៀបនឹងសម្រាលកូន។
ចូរយកដាវទៅប្រហារសេះ និងរទេះចម្បាំងរបស់ពួកគេ ហើយប្រហារជនបរទេសដែលមកជួយច្បាំង រួមជាមួយពួកគេដែរ! អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី! ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ហើយរឹបអូសយកទាំងអស់ទៅ!
ស្ដេចស្រុកបាប៊ីឡូនបានឮដំណឹងនេះ ក៏ទន់ដៃទន់ជើង អន្ទះសា និងឈឺចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន។
ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន ឈប់ច្បាំង ហើយសម្ងំនៅក្នុងបន្ទាយ។ ពួកគេបាត់បង់សេចក្ដីក្លាហាន ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ ហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។
«យើងខ្ញុំបានឮដំណឹងនេះ យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត និងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់ សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។
ពេលណាមនុស្សម្នាពោលថា “មានសន្តិភាពហើយ! មានសន្តិសុខហើយ!” ពេលនោះ មហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ត្រីឈឺផ្ទៃមុនសម្រាលកូនដែរ។