ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
យេរេមា 48:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងនឹងលែងឲ្យមានជនជាតិម៉ូអាប់ឡើងទៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងធ្វើឲ្យលែងមានអ្នកណាថ្វាយតង្វាយនៅលើទីខ្ពស់ និងអ្នកដែលដុតកំញានថ្វាយដល់ព្រះរបស់ខ្លួននៅក្នុងស្រុកម៉ូអាប់ទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងធ្វើឲ្យលែងមានអ្នកណាថ្វាយដង្វាយនៅលើទីខ្ពស់ នឹងអ្នកណាដែលដុតកំញានថ្វាយដល់ព្រះខ្លួន នៅក្នុងស្រុកម៉ូអាប់ទៀត។ អាល់គីតាប «យើងនឹងលែងឲ្យមានជនជាតិម៉ូអាប់ឡើងទៅតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ កន្លែងសក្ការៈតាមទួលខ្ពស់ៗ យ៉ាងត្រដាបត្រដួស គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ តែឥតបានផលអ្វីសោះ។
យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូសាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។
ម៉ូអាប់អើយ ហេតុការណ៍នេះកើតមានដូច្នេះ មកពីអ្នកទុកចិត្តលើស្នាដៃ និងលើទ្រព្យសម្បត្តិរបស់ខ្លួន អ្នកនឹងត្រូវខ្មាំងវាយយកបាន រីឯកេម៉ូសជាព្រះរបស់អ្នក ក៏ត្រូវគេចាប់យកទៅជាឈ្លើយសឹក ជាមួយពួកបូជាចារ្យ និងពួកមន្ត្រីដែរ។
អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការៈបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន
រីឯស្រាសម្រាប់ធ្វើពិធីច្រួច ត្រូវថ្វាយស្រាទំពាំងបាយជូរកន្លះហ៊ីន*សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។